លោ​ក​ភឺនផ​ល្លានា​យ​ផ្នែក​រដ្ឋ​បា​ល​ជលផ​ល​ខេត្តកែ​បប្រ​មួល​លុ​យពីបទ​ល្មើ​សនេ​សាទ​លើ​ផ្ទៃ​ស​មុ​ទ្រ

ប្រ​ជាព​លរដ្ឋ​និង​ក្រុម​សហ​គម​ន៏ប្រជា​នេ​សាទ​បាន​នាំគ្នារិះ​គន់ពី​ភាព​អសកម្មរបស់​មន្ត្រី​ជលផ​លខេត្ត​កែប​ឈ្មោះ ភឺន​ ផល្លា​ជានាយ​ ផ្នែកជ​លផល​ខេត្តកែប ​កំពុងប្​រព្រឹត្ត​អំពើពុក​ រលួយ​ ។សេចក្តីរាយការណ៏​ មួយ​បានឲ្យ​ដឹង​ថា ទូក​នេសាទ ​ដែល​កំពុងធ្វើ ​សក​ម្ម ភាព​នៅ​លើផ្ទៃស​មុទ្រកែប ​ភាគច្រើន​ កំពុង​ប្រើប្រាស់​ ឧបករ​ណ៏នេ​សាទ ខុសច្បាប់ដូចជា ​ទូកអូសគួ ​ទូកប្រើ​ខ្សែភ្លើង​ឆក់​ ធ្វើឲ្យប៉ះពាល់ដល់មឆ្ជជាតិ ជាច្រើន រួមមាន ក្តាម បង្គា ត្រីដែលមិនទាន់គ្រប់អាយុ បណ្តាលឲ្យងាប់ស្ទើរ តែផុតពូជ ជាពិសេសត្រីធំៗ មិនអាចបង្កកំណើតបាន ។

ទូកប្រើឧបករណ៏នេសាទខុសច្បាប់ទាំងនេះមាននៅតំបន់ អង្កោល ព្រែក តាណេនក្នុងភូមិសាស្ត្រខេត្តកែប ហើយកំពុងធ្វើសកម្មភាព យ៉ាងអានាធិប តេយ្យ ហើយក៏ មិនដែលឃើញមន្ត្រីជល់ផលចុះមកបង្ក្រាបម្តងណាសោះ។

យោងតាមប្រភពបានអោយដឹងថា ទូកប្រើឧបករណ៏នេសាទ ខុសច្បាប់នៅព្រែកតានេន មានចំនួន៤៧គ្រឿងត្រូវបានបង់លុយឲ្យ ទៅ លោក ភឺន ផល្លានាយផ្នែករដ្ឋបាលជល់ផល ខេត្តកែប ក្នុងទូកនីមួយៗចំនួន ៤០ទៅ ៦០ម៉ឺនរៀលក្នុងមួយខែ ។

ប្រជាពលរដ្ឋនិងក្រុមសហគមន៏ប្រជានេសាទបាននាំគ្នារិះគន់ពីភាពអសកម្មរបស់មន្ត្រីជលផលខេត្តកែបឈ្មោះ ភឺន ផល្លាជានាយ ផ្នែកជលផលខេត្តកែប កំពុងប្រព្រឹត្តអំពើពុក រលួយ ។ ការនេសាទល្មើសច្បាប់បែបនេះ តើ លោក ណៅ ធួក ដែលជានាយកនៃ នាយកដ្ឋានរដ្ឋបាលជល់ផលដឹងដែរឫទេ ? មេត្តាជួយពិនិត្យ ចំពោះសកម្មភាពរបស់លោក ភឺន ផល្លានេះផង ។

យើងបានភ្ជាប់ទូរស័ព្ទទៅលោក សរ សារិន នាយខណ្ឌរដ្ឋបាលជលផល ដើម្បី សុំការបំភ្លឺ តែទូរស័ព្ទរបស់លោកមិនអាចទំនាក់ ទំនងបាន ៕

CH-0304