Category Archives: ព័ត៌មានសំខាន់
លោកស័ក្តិ៣កែវ សារ៉ាវុធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះផ្លូវជាតិលេខ៥ជម្រិតយកលុយ ពីឈ្មួញដឹកឈើនិងទំនិញនិងទំនិញគ្រប់ប្រភេទនៅលើដងផ្លួវផ្លួវ
កំពង់ឆ្នាំង៖សេចក្តីរា យការណ៍ពីឈ្មួញ រកស៊ីតូចតា ចបានឱ្យ ដឹងបន្ថែមថា ការដឹកជញ្ជូន ទំនិញមក ពីច្រកព្រំដែន ខេត្តបាត់ដំបង និងខេ ត្តបន្ទាយ មានជ័យចូល មកទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៥ មានកុងត្រូលជជុះ…
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញគេចពន្ធនិងពន្ធមិនគ្រប់គ្រប់ប្រភេទ
លោកប៉ូលីសសក្តិ៤ ឡុងសំអឿន ជាប្រធានផ្នែកភស្ដុភារ ការិយាល័យរដ្ឋបាលសរុបនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចក្រសួងមហាផ្ទៃ និងលោក យិនប្រសិទ្ធ ប្រធានក្រុមប្រតិបត្តិការណ៍ពិសេសរបស់នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហារផ្ទៃ រាល់ថ្ងៃនេះកំពុង កាក់កបជាមួយការប្រមូលលុយពីឈ្មួញរកស៊ីខុសច្បាប់ រថយន្តដឹកឈើ ហើយគាបសង្កត់ប្រជាពលរដ្ឋ ទន់ខ្សោយដែលជាអ្នករកស៊ីដឹកទំនិញបន្តិចបន្តួចពីជាយដែនទៅលក់តាម ខេត្ត…
ឆេង ឡុងជាមេឈ្មួញរកស៊ីបទល្មើសព្រៃឈើធំជាងឲឈ្មោះស្មាជាអ្នករកការផ្លូវពេញម៉ាខេត្តកំពង់ស្ពឺ
បច្ចុប្បន្នបទល្មើសព្រៃឈើក្នុងខេត្តកំពង់ស្ពឺត្រូវបានគេមើលឃើញថាបាន កើតឡើងយ៉ាងកក្រើកបែបអនាធិបតេយ្យហើយគេមិនដែលឃើញមានជំនាញឬ សមត្ថកិច្ចណាមួយហ៊ានចេញមុខបង្ក្រាបឱ្យចំមុខនោះទេ ! ដោយសារតែក្រុមឈ្មួញធំឈ្មោះឆេងឡុងឲឈ្មោះស្មាជាអ្នករកការពេញម៉ាខេត្ត កំពង់ស្ពឺ ឲមន្ត្រីកងកម្លាំងប្រដាប់អាវុធដែលមានអំណាចខ្លាំងក្នុងនោះត្រូវបាន គេ អះអាងថា មានប៉េអឹម-ប៉ូលិស និងយោធាតាំងពីតូចរហូតដល់មេធំៗផងដែរ ដែលនៅពីក្រោយនិងជាអ្នកប្រព្រឹត្តបទល្មើដ្សោយផ្ទាល់ មេបញ្ចាការ ប៉េអឹមស្រុក…
រថយន្តយីឌុបធនយ្ស័ករបស់ ឧកញ៉ាថៃក្រឡាប់ក្អួតចេញឈើប្រណិធ្នង់ហើយមានឈ្មោះ ធី ចេញមុខរត់ការខ្វែងដៃខ្វែងជើងដើម្បីបិតបាំងរឿង
ខេត្តក្រចេះ ៖ ការដឹកជញ្ជូន ឈើប្រណិតខាងលើត្រូវបានមន្ត្រីមួយរូបបានឲដឺង ថា រថយន្តរបស់ក្រុមហ៊ុន មួយនេះជារបស់ឧកញ៉ា ថៃ ធ្លាប់មានច្បាប់ក្នុងការដឹកជញ្ជូនឈើគ្រឿងក្រហមប៉ុន្តែរម្តងនេះ ហេតុអ្វី បានធ្លាយចេញសុទ្ឋតែ ឈើប្រណិតទៅវិញតែពុំមានការបញ្ជាក់ថា ឈើទាំងនេះមានច្បាប់ក្នុងការដឹកជញ្ជូនឬអត់នោះទេ ដោយមន្ត្រីជំនាញ ចេះតែឆ្លើយថា…
លោកហុក ចិត្រា ត្អូញត្អែរប្រាប់អ្នករកស៊ីទំនិញថាគ្មានលុយបង់ឲមេ៥០០០ដុល្លារខាត?
បន្ទាយមានជ័យ៖ប្រភពរាយការណ៍ពីមន្ត្រីតូចតាចបានឱ្យដឹងថា លោក យិន ប្រសិទ្ធត្រូវបានឲ្យដឹកនាំកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួង មហាផ្ទៃឱ្យចុះធ្វើការស្រាវជ្រាវបទល្មើសសេដ្ឋកិច្ចក្នុង ខេត្តចំនួន៣គឺបន្ទាយមានជ័យសៀមរាបនិងឧត្តរមានជ័យ។ហើយលោក យិនប្រសិទ្ធ បានចាត់តាំងមន្ត្រីនគរបាលគឺលោកហុកចិត្រាអោយធ្វើការគ្រប់គ្រង និងដឹកនាំកម្លាំងចុះបំពេញភារកិច្ចជាច្រើនឆ្នាំទៅហើយពោលគឺឡើង ដុះស្លែសូម្បីតែអ្នកណាក៏មិនអាចធ្វើការប្រជែងយកតំណែងប៉ុស្តិ៏ ខ្លាញ់នេះពី លោក ហុក ចិត្រា បានដែរ។…
លោក វង្ស សុក្រសិរី បើកភ្លើងខៀវឲ្យឈ្មោះ កូយ កាប់បំផ្លាញឈើប្រណីតយកទៅធ្វើជន្លង់ម្រេចឲរដ្ឋលេខាធិការម្នាក់មានអំណាច
ខេត្តរតនគិរី ៖ សកម្មភាពនៃការកាប់ជន្លង់ម្រេច ដែលមានមេការឈ្មោះ កូយ បានកាប់បំផ្លាញ ព្រៃសហគមន៍ ព្រៃបម្រុងរបស់រដ្ឋ ព្រៃតំបន់ព្រះរាជក្រឹត្យ ឬដែនជម្រកសត្វព្រៃលំផាត់ ហើយជាប្រភេទជន្លង់ម្រេច ដែលគេយកមកនោះ គឺជាដើមឈើផ្ចឹក មកស្តុកទុកនៅក្នុងដីមន្ត្រីរូបនោះ ជិត…
រឿង ប៉ាន់ មរកត និង ភួង ស្រៀវ ប្រមូលលុយពីឈ្មួញដឺកឈើប្រណីតក្នុងដែនជម្រកសត្វព្រៃភ្នំឱ រាល់
ខេត្តពោធិ៍សាត់ ៖តាមប្រភពព័ត៌មានពីក្រុមអ្នករកស៊ីអារឈើច្រៀកដឹកជញ្ជូនឈើ ប្រណីតដែលឆ្លងកាត់ដែនជម្រកសត្វព្រៃភ្នំឱរាល់ ខេត្តពោធិ៍សាត់បានឱ្យដឹងថាមានមន្ត្រី បរិស្ថានប្រចាំស្នាក់ការនៅចំណុចអំពិលតម្រូវឱ្យពួកគេបង់លុយទាំងខាង ឈ្មួញរកស៊ីដឹកឈើទាំងខាងឈ្មួញទទួលទិញ ឈើសរុប៥០ម៉ឺនរៀលក្នុងឈើ១ម៉ែត្រ គូបបើតវ៉ារឿងតម្លៃ នេះពួក មន្ត្រីទាំង នោះចាប់យកមកស្នាក់ការតែម្តង (Sic) ។ រឿងមេបរិស្ថានឧទ្យានជាតិកំពង់ឆ្នាំង និងពោធិ៍សាត់…
លោក អ៊ុល ដូរិន ហៅលីដូ ដាក់ព ង្រាយកូនចៅឲ្យជំរិតយកលុយពីក្រុមឈ្មួញបង្កភាពអនាធិបតេយ្យពេញម៉ាខេត្តកណ្តាល
ប្រភពព័ត៌មានពីក្រុមឈ្មួញដឹកជញ្ជូនជ្រូក មាន់ ទា គោ ក្របី ពងមាន់ ពងទាឆ្លងកាត់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣និងផ្លូវជាតិលេខ២១បេជាដើមចៀសមិនផុតពីត្រូវមន្ត្រី ពេទ្យសត្វក្រោមអំណាចរបស់លោក អ៊ុល ដូរិនហៅលីដូ បង្ខំឲ្យបង់លុយតាមអំពើចិត្តនោះទេ។ជាក់ស្តែងថ្មីៗនេះមាន សេចក្តីរាយការណ៍ថាពេទ្យសត្វមួយក្រុមដែលដាក់កន្លែងត្រួតពិនិត្យនៅ ស្រុកកៀនស្វាយខេត្តកណ្តាលកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យបំផុតហើយ…
លោក ប៉ាង វ៉ាន់ថន មេគយខេត្តកោះកុងល្បីថាបើកដៃឲ្យឈ្មួញនំាចូលម៉ូតូនិងទំនិញគេចពន្ធពីប្រទេសថៃចូលស្រុកខ្មែរយ៉ាងអនាធិបតេយ្យ
ខេត្តកោកុង ៖ម៉ូតូនិងទំនិញគ្មានពន្ធស្ទើរតែគ្រប់ប្រភេទត្រូវគេកត់សម្គាល់ ឃើញថា បាននឹងកំពុងសម្រុកចូលពីប្រទេសថៃ មកប្រទេសកម្ពុជាយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃតាមច្រកខេត្ត កោះកុងដោយពុំមានការទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធពិសេសគឺ មន្ត្រីគយតែម្តង។ បើយោងតាមប្រជាពលរដ្ឋឲ្យដឹងថា ទំនិញគ្មានពន្ធជាច្រើនប្រភេទ ដូចជា ស្រា ស្រាបៀរ គ្រឿងភេសជ្ជៈ ឥវ៉ាន់ចាប់ហួយ សម្ភារៈសំណង់…
លោក លី សាវេត អភិបាលខណ្ឌសែនសុខមានប្រាក់បៀវត្សរ៍ ប៉ន្មានមានទ្រព្យសម្បត្តិមហាសាល?
ប្រភពដែលស្និទ្ធនឹងលោក លី សាវេត បានឲ្យដឹងថាអភិបាលខណ្ឌសែនសុខរូបនេះកំពុងសាងសង់ខុនដូកម្ពស់ជាង ១០ជាន់នៅក្បែរផ្សារទូលទំពូងហើយចំណាយសាងសង់អស់ ខ្ទង់លានដុល្លារ។ប្រជាពលរដ្ឋនៅជិតខាងអគារខុនដូនោះបានឲ្យ ដឹងថាពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដើរតាមផ្លូវជាប់អគារ ខុនដូនោះ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយសារកម្ទេចថ្មធ្លាក់លើ។ប្រជាពលរដ្ឋបាន រិះគន់ថាដំណើរការសាងសង់ខុនដូនោះមិនគោរពឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេសទេហើយតែងតែបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវ ក្បែរនោះជាច្រើនលើក ។ លោក លី…
បែកធ្លាយកាន់តែធំរឿង អ្នកស្រី ទេព សុខា ប្រព្រឺត្តអំពើពុករលួយក្នុងការធ្វើអាជីវកម្មថ្មភ្នំស្រុកទឹកឈូរ ខេត្តកំពត
ប្រភពពី មន្ត្រីរាជការនៃ មន្ទីររ៉ែនិងថាមពល ខេត្តកំពតបា នឲ្យដឹងថាក្រោយ ពេលរឿងអាស្រូវ ខាងលើត្រូវបាន បែកធ្លាយ ស្រាប់តែ អ្នកស្រី ទេពសុខា កំពុងរត់ការសុំពង្រីក ទីតាំងដើម្បី ធ្វើយ៉ាងណា ឲ្យចំណុចដែលខ្លួន…
លោក ចាប សុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យគាបជម្រិតប្រជាពលរដ្ឋ និងឈ្មួញឲ្យបង់លុយយ៉ាងអនាធិបតេយ្យបំផុត
បន្ទាយមានជ័យៈ យោងតាមក្រុមអ្នករកស៊ីនិងបងប្អូនប្រជាពលរដ្ឋនិងអ្នករកស៊ី បាននិយាយថាស្រុកក្រុងចំនួន ៥ ក្នុងខេត្តបន្ទាយមានជ័យ នៅតាមបណ្តោយជាយដែនរួមមានស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកស្វាយចេកពិសេសក្រុងប៉ោយប៉ែត គឺឈ្មួញកំពុងនាំចូលម៉ូតូក្តៅ និងទំនិញគេចពន្ធគ្រប់ប្រភេទ មកពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេង ធ្វើឱ្យមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ ជាពិសេស…
មេគយច្រកអូរអន្លក់លោក មាស សំអឿន បើកភ្លើងខៀវឲ្យឈ្មួញដឺកពន្ធទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត
តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្លះក៏មានការនាំចូលប្រភេទគ្រឿងសំណង់ ភាគច្រើនបង់ពន្ធតិចតួច ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ គេមិនដែលឃើញជំនាញគយរបស់លោក មាស សំអឿន ចាត់វិធានការបង្ការបង្ក្រាបនិងទប់ស្កាត់ម្តងណាឡើយ។ បើទោះបីជាសមត្ថកិច្ចដទៃ…
មេប៉ុស្តិ៍វរៈព្រំដែនចម្ការចេកឈ្មោះដុងនាំយូនមកនេសាទល្មើសច្បាប់ នៅអតីតឡូត៍លេខ ១១-១៣-១៥យ៉ាងអានាធិបតេត្យ
ខេត្តកណ្តាល ៖អ្នកភូមិព្រែកស្បូវ បានឲដឺងថា ជារៀងរាល់មានយូនច្រើនណាស់មិនដឹងថាមានចំនួនប៉ុន្មាននាក់នោះទេ បានចូលមកនេសាទត្រីនៅក្នុងបឹង អតីតដែនឡូត៍នេសាទខាងលើ ដោយប្រើឧបករណ៍ សៃយ៉ឺន ស្បៃមុងសុទ្ធសឹងជាសៃយ៉ឺន ប្រភេទយក្ស ប្រើបច្ចេកទេសដាក់កាច់ឡុកកន្ទុយកណ្តុរ ដោយមានរបាំងព្រួល។ ស្បៃមុង រាប់រយពាន់ម៉ែត្រនៅពេញពាស ក្នុងផ្ទៃបឹងតែម្តង…
លោក វ៉ូ វណ្ណា ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញបង់ពន្ធមិនគ្រប់
លោក វ៉ូ វណ្ណា បានចាត់តាំងមនុស្សជំនិតៗរបស់ខ្លួនឲ្យកាន់ការងារផ្នែក ត្រួតពិនិត្យទំនិញ និងការបំពេញឯកសារសម្រាប់បង់ពន្ធដែលមុនពេលមានការរឹតប ន្តឹងទំនិញគ្រប់ប្រភេទដូចជាគ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក ថ្នាំពេទ្យ គ្រឿងចាប់ហួយ និងប្រភេទទំនិញវិនិយោគដែលពន្ធអាករជាបន្ទុករបស់រដ្ឋ ត្រូវបាននាំចូលយ៉ាងអនាធិបតេយ្យដែលប្រភេទទំនិញខ្លះបង់ពន្ធ មិនដល់១៥ភាគរយផងទេ។ រហូតមកដល់ពេលដែលអគ្គនាយកគយនិងរដ្ឋាករបានណែនាំឲ្យជំនាញគយនៅតាម ច្រកព្រំដែនទាំងអស់ពង្រឹងការប្រមូលចំណូលពន្ធ…
មន្ត្រីច្រកអូរស្មាច់ជំរិតទារប្រាក់ពីពលករខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃចាប់១៥ម៉ឺនរៀលដល់២០ម៉ឺនរៀល
ពលករខ្មែរដែលមក ពីតាមបណ្តាខេត្តឆ្ងាយៗ ត្រូវបង់ប្រាក់ចន្លោះពី១៥ម៉ឺនរៀលដល់២០ម៉ឺនរៀល ទើបមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រក ទ្វារអន្តរជាតិអូរស្មាច់ ចេញប័ណ្ណឆ្លងដែនដល់ពលករខ្មែរ ។នេះជាការអះអាងរបស់មន្ត្រី បម្រើការនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមា នជ័យ។ ប្រភពដដែ លបានបន្ថែមទៀត ថាចំពោះពលករនៅមូលដ្នា នក៏ត្រូវបង់ប្រាក់…
មន្ត្រីប៉ូលីសសេដ្ឋកិច្ចឈ្មោះ ហាក់ សុខគាជាឈ្មួញកណ្តាលផងនិងជាមេការប្រមូលទិញឈើ ឲ្យក្រុមហ៊ុន ទ្រី ម៉ាខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ព្រៃការពារ ដោយមេការក្រុមហ៊ុន ទ្រី ភាព គឺលោក ហាក់ សុខគាដែលមានឃ្លាំងស្តុកឈើ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាប្រភេទឈើប្រណីត បានកើតឡើងគួរឲ្យញាក់សាច់។ លោក…
អភិបាលខណ្ឌពោធិ៍សែនជ័យចេញមុខអនុវត្តន៍ ស.ជ.ណ គណៈរដ្ឋមន្ត្រីប្រឆាំងសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ ផ្ទៃដីទំនាស់នៅភូមិកកាប ទំហំជាង ៥ហិកតា ត្រូវបានម្ចាស់ដីជាជនរងគ្រោះធ្វើពាក្យសុំផ្តល់ភស្តុតាងបន្ថែមទៅ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ជាប្រយោជន៍ដល់លោករដ្ឋមន្ត្រីពិនិត្យ និងពិចារណាក្រោយពីមានលិខិតជាផ្លូវការ របស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោករដ្ឋមន្ត្រីក្រសួងមួយនេះ ។ យោងតាមលិខិតពាក្យសុំផ្តល់ភស្តុតាងបន្ថែមរបស់លោកស្រី ហួត…
មេគយច្រកភ្នំដិនទុកច្រករបៀង ២កន្លែងឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទ
ខេត្តតាកែវ ៖ក្រុមឈ្មួញបាននិយាយថាជាទូទៅទំនិញគេចពន្ធ មានដូចជាទំនិញចាប់ហួយគ្រឿងអេឡិចត្រូនិក ក្នុងនោះមានគ្រឿងអេឡិចត្រូនិក របស់ក្រុមហ៊ុន Open net ផងដែរ ត្រូវបានគេដឹកតាមរថយន្ដ ពីក្រុងព្រៃនគរ ប្រទេសវៀតណាមមកដល់ព្រំដែន លើកដាក់ទូកធំៗ ដឹកឆ្លងកាត់មកច្រករបៀងខាងលើទើបឈ្មួញហោស្រី ចាន់ថា និងចែពៅ…
លោក អ៊ុំ វណ្ណាមេប៉ូលីសសេដ្ឋកិច្ចមានប្រាក់ខែប៉ុន្មានមានលុយសាងសង់ភូមិគ្រឹះស្កឹមស្កៃ
រាជធានីភ្នំពេញ ៖មន្ត្រីមួយចំនួន បាននិយាយ ឲ្យដឹងថា លោក អ៊ុំ វណ្ណា ជាមន្ត្រីប៉ូលិសសេដ្ឋកិច្ចពោរពេញដោយឥទ្ធិពលអំណាចនិង អត់ដែលផ្លាស់ប្តូរទៅណាទេ គឺក្តោបក្តាប់ការងារបង្ក្រាប បទល្មើសព្រៃឈើ ចំនួន ៤ខេត្ត ។ មន្ត្រីជាច្រើនត្រូវបានផ្លាស់ប្តូរ…
លោក ឡេង ចិត្រា និងលោក គង់ វិចិត្រ ដាក់កុងត្រូលជជុះទៀតហើយ
ខេត្តត្បូងឃ្មុំ ៖ អ្នករកស៊ីដឹកទំនិញ បានឲ្យដឹងថា ចាប់ពីចំណុច ទីរួមខេត្តត្បូងឃ្មុំដល់ព្រំប្រទល់ ខេត្តកំពង់ចាម មានកុងត្រូលចំនួន ៣ កន្លែងទ្រង់ទ្រាយធំនិងបំបែកជា២ បន្ថែមទៀត កាន់តែបង្កផលលំបាកដល់ ប្រជាពលរដ្ឋនិងអ្នករកស៊ីដឹកទំនិញដែលត្រូវបង់លុយជូនពូកគាត់ បន្តកន្ទុយគ្នា។អ្នករកស៊ីដឹកទំនិញ បានអោយដឹងថា ទីតាំងកុងត្រូលជជុះរបស់សមត្ថកិច្ចនគរបាល…
ស.ជ.ណ របស់ ប្រាក់ សុខុន បាំងមេឃរំលោភយកដីធ្លីរបស់លោកយាយ ហួត សារុំ ដែលកាន់កាប់ធ្វើអាជីវកម្មអាស្រ័យផលតាំងពីឆ្នាំ ១៩៧៩ !
នៅស្រុកខ្មែរពិតជាមិនធម្មតាមែន ! នៅពេលដែលគេឃើញ ស.ជ.ណ មួយចំនួនបែរជាហ៊ានលុបអនុក្រឹតនិងសាលក្រមតុលាការគ្រប់ជាន់ថ្នាក់ យ៉ាងមានប្រសិទ្ធភាពបំផុត ។ យោងតាមពាក្យបណ្តឹងមួយ ដែលគេឃើញថាមានភាពមិនប្រក្រតីទៅលើជនរងគ្រោះឈ្មោះ ហួត សារុំដែលមានលំនៅនៅភូមិកាកាប ដែលខំប្រឹងកាប់ឆ្កាព្រៃលើដីព្រៃទួលក្នុងភក់គ្រលុកជ្រាំតាំងពី ឆ្នាំ ១៩៧៩ មកម្ល៉េះ…
លោក ជុង លឹមហានមេប៉ូលិសសេដ្ឋកិច្ចដាក់ប៉ុស្តិ៍ ដាក់ជជុះជំរិតយកលុយពីអ្នកដឹកទំនិញទាំងត្រូវច្បាប់និងខុសច្បាប់
រថយន្តដឹកទំនិញទាំងខុសច្បាប់និងស្របច្បាប់មកពីខេត្តកោះកុង និងខេត្តព្រះសីហនុ ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ រាប់រយគ្រឿងក្នុងមួយថ្ងៃៗសុទ្ធតែជាប់កាតព្វកិច្ចចូលបង់លុយឲ្យ មន្ត្រីរបស់លោក ជុង លឹមហាន ដែលដាក់ប៉ុស្តិ៍ជជុះប្រចាំការទាំងយប់ទាំងថ្ងៃ នៅក្បែរផ្លូវបំបែកស្រែអំបិល និងនៅក្បែរផ្លូវបំបែកវាលរេញស្រុកព្រៃនប់ ហើយទីតាំងប៉ុស្តិ៍ជជុះដ៏ធំមួយកន្លែងទៀត ស្ថិតនៅក្បែរផ្សារឧដុង្គតាមផ្លូវជាតិលេខ៥ នៃខេត្តកំពង់ស្ពឺ។ លោក ជុង…
អភិបាលស្រុកស្នួលគង់ គឹមនី ល្បីកាន់តែខ្លាំងខាងបើកដៃឲ្យជនល្មើសរកស៊ីឈើខុសច្បាប់យ៉ាងអាណាធិតេយ្យ
ស្រុកស្នួលខេត្តក្រចេះជាតំបន់ដែលមានជម្លោះដីធ្លីខ្លាំងជាងគេបើ ប្រៀបធៀបទៅនឹងបណ្តាស្រុកនៃខេត្តនេះព្រោះក្រុមហ៊ុនយួននិងក្រុមហ៊ុន កូរ៉េដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ហ៊ុន សែនបានប្រើអំណាចឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋទន់ខ្សោយយ៉ាងព្រៃផ្សៃ។ ប៉ុន្តែលោក គង់ គឹមនីមិនដែលការពារផលប្រយោជន៍ប្រជាពលរដ្ឋរងគ្រោះម្តងណាទេហើយបែរជា ចេញមុខការពារផលប្រយោជន៍ក្រុមហ៊ុនយួននិងក្រុមហ៊ុនកូរ៉េដោយគ្មាន សេចក្តីអៀនខ្មាសបន្តិចណាទ្បើយ។ លើសនេះទៅទៀតលោក គង់គឹមនីក្នុងនាមជាអភិបាលស្រុកស្នួលបែរជាឃុបឃិតជាមួយមន្ត្រីរដ្ឋបាល ព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដើម្បីប្រមូលលុយពីឈ្មួញដឹកឈើ ជាប្រយោជន៍ផ្តាល់ខ្លួន ។…
លោក ពុធ ធារឹទ្ធមេខណ័រដ្ថាបាលខេត្តកំពុងចាមបើកដៃឲ្យឈ្មួញដឹកត្រីឆ្ដោរខុសច្បាប់ពីស្រុកយួនមកស្រុកខ្មែរម៉ាសេរី
មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់កំពង់ចាមនិងមេខេត្ត ត្រូវបានប្រជាពលដ្ឋក្នុងមូលដ្ឋានចោទប្រកាន់ថាបានបើកដៃឲ្យមានការដឹកត្រីឆ្តោរខុសច្បាប់ពីស្រុកយួនចូលតាមច្រកស្អំឃុំក្រែកស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មំទៅលក់តាមបណ្តាខេត្តនានាដូចជាកំពង់ចាម ខេត្តក្រចេះនិងខេត្តមណ្ខូលគិរីនិងដ៍ទៃទៀតក្នុងស្រុកខ្មែរ យ៉ាងអនាធិបតេយ្យ។ ជាងនេះទៅទៀតលោកក៏ត្រូវបានគេដឹងថាឃុបឃិតឲ្យមានការចិញ្ចឹមត្រីឆ្តោជាយូរមកហើយ តែគ្មានមន្ត្រីជំនាញថ្នាក់លើណាហ៊ានធ្វើចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលម្នាក់នេះទេ។ តាមច្បាប់រដ្ឋបាលជលផលលេខ២២៧ចុះថ្ងៃទី១៣ខែគុម្ភុះ២០១៤ចេញដោយបណ្ខិតណៅ ធួកនិងបណ្ឋិតអ៊ុករ៉ាប៊ុនសំណើផ្អាកការអនុវត្តគោលការណ័អនុញ្ញាតនាំចូលនិងនាំឆ្លងកាត់ផលនេសាទប្រភេទត្រីរ៉ស់ ត្រីឆ្ដោ ត្រីឍៀប ត្រីផ្ទូកដែលពុំទាន់ធ្វើការកែច្នៃ កាត់ក្បាល។ប្រភពព័ត៌មានបានលើកឡើងថាជនល្មើសដែលបានដឹកប្រព្រឹត្តបទល្មើសនេសាទ មានច្រើន នាក់ …
ឧកញ្ញ៉ា សឹង សំអុលជាឈ្មួញរកស៊ីឈើប្រណិតខុសច្បាប់ធំជាងគេនៅខេត្តត្បូងឃ្មុំ
សកម្មភាពដឹកជញ្ជូនឈើប្រណិត នៅក្នុងត្បូងឃ្មុំ កំពុងតែមានសកម្មភាពយ៉ាងពេញបន្ទុកព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើមិនយកចិត្តទុកដាក់បង្ក្រាបឡើយ។ សព្វថ្ងៃនេះក្រុមឈ្មួញដឹកជញ្ជូនឈើធ្នង់តាមរថយន្តកែច្នៃធំៗយ៉ាងគគ្រឹកគគ្រេងចេញពីទឹកដីច្រកទន្លេចាមឃុំគ្រវៀនស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់នៅប្រទេសយួនជារៀងរាល់ថ្ដៃ។ សកម្មភាពដឹកជញ្ជូនឈើប្រណីតនោះត្រូវបានគេដឹងថាឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែងដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលក្រចេះ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើរូបនេះ មិនបើកភ្នែកមើលឬចាត់វិធានការបង្ក្រាបឡើយ។ឈ្មួញរកស៊ីឈើសកម្មនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ សព្វថ្ងៃនេះ មាន ឈ្មោះឧកញ្ញ៉ាសឹងសំអុល ហើយឈ្មួញ…
គង់ គឹមនី អភិបាលស្រុកស្នូលអសមត្តភាពផ្គើននិងអនុសាសន៏នាយករដ្ឋមន្រ្តីហ៊ុន សែន
ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយឲដឹងថាលោក គង់-គឹមនី ចៅហ្វាយស្រុកស្នួលបានបញ្ជាឲមនុស្សជំនិតរបស់ខ្លូនឈ្មោះខេន ទូចហៅនុបគឿនដើរប្រមូលលុយពីឈ្មួញដឹកឈើទាំងតូចទាំងធំគ្មានយោគយល់ឡើយសូម្បី តែប្រជាពលរដ្ធដឹកឈើបន្តិចបន្តូចយកទៅធ្វើកូនខ្ទមក័មិនអធ្យាស្រ៍យ ឲដែរ។បន្ទាប់ពីបង្រ្កាបអ្នកកាសែតរួចមកគង់ គឹមនី អភិបាលស្រុកស្នូលបានបញ្ជាឲឈ្មោះសានជាប៉ូលីសសេដ្ឋកិច្ចប្រចាំស្រុកស្នួលដើរប្រលុយេពីឈ្មួញទាំងតូចទាំងធំនិងរាប់ក្បាលឡានយកលុយមកឲខ្លួនទាំងអស់និងមានមនុស្សជំនិតម្នាក់ទៀតជាpmឈ្មោះសានដែរក៏ជាអ្នកប្រលុយប្រចាំថ្អៃប្រចាំខែនិងឈរចាំរ៉ាប់ក្បាល់ឡានយកលុយឲអភិបាលស្រុកស្នូលទាំងអស់មិនត្រឺមតែមនុស្សម្នាក់ពីនោះទេគង់-គឹមនី ចៅហ្វាយស្រុកស្នួលមិនអស់ចិត្តបានបញ្ជាមនុស្សជំនិតម្នាក់ទៀតឈ្មោះខាជាប៉ូលីសសេដ្ឋកិច្ចឲរ៉ាប់ឈ្មោះឈ្មួញនិងរ៉ាប់ក្បាលឡានម្តងទៀតក្រែងលោមនុស្សខាងលើក្បក់ខ្លួន។ សព្វថ្ងែនេះគង់ គឹមនី អភិបាលស្រុកស្នូលបានបើកដៃ អោយក្រុមឈ្មួញរកស៊ីដឹកឈើខុស ច្បាប់ឆ្លងកាត់ស្រុកស្នួលយ៉ាងអាណាធិប្បតេយ្យបំផុត…
Recent Comments