Category Archives: ព័ត៌មានសំខាន់
លោក ម៉ឹង យូឡេង និង លោកជួរ ឈុនឡេងដាក់ប៉ុស្តិ៍ជជុះថ្លឹងរថយន្តលើផ្លូវជាតិលេខ៣ទាំងយប់ទាំងថ្ងៃ
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲដឺង ថា លោក ម៉ឹង យូឡេងប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល បានឃុបឃិតជាមួយលោក ជួរ ឈុនឡេងដែលជាអនុប្រធានមន្ទីរ ឲ្យបក្ខពួករបស់ខ្លួនបង្កើតស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅតាមដងផ្លូវមួយចំនួនដើម្បីប្រមូលលុយតាមរបៀបពុករលួយ។ប្រភពដដែលបានបន្តថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តរបស់ក្រុមមន្ត្រីខិលខូចខាងលើ បានដាក់ពង្រាយ កម្លាំងចល័តគ្រប់ច្រកល្ហក តាមឃាត់រថយន្តដឹកថ្មក្រួសខ្សាច់ និងរថយន្តដឹកទំនិញ មិនឲ្យរួចមួយគ្រឿងនោះទេ។ …
រណ្តៅដីខុសច្បាប់ជីកដល់ក្បាលព្រេត លោក ចក់ គង់ ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកណ្តាលមិនទប់ស្កាត់
ប្រជាពលរដ្ឋរស់នៅឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរាយការណ៍មកថា សព្វថ្ងៃនេះមានរថយន្តរាប់សិបគ្រឿងកំពុងបន្តដឹកដីចេញពីរណ្តៅក្នុង មូលដ្ឋានរបស់ពួកគាត់ដែលបញ្ហានេះកំពុងបង្កផលប៉ះពាល់ដល់បរិស្ថាន ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ប្រភពដដែលបានបញ្ជាក់ថាមន្ត្រីជំនាញផ្សេងទៀតនៅស្រុកកណ្តាលស្ទឹង ពិសេសលោក បូ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង ក៏បានជ្រាបពីបញ្ហាខាងលើនេះដែរតែមិនបានចាត់វិធានការដោះស្រាយឲ្យ បានទាន់ពេលវេលា…
សកម្មភាពដឹកឈើប្រណីតយ៉ាងអនាធិបតេយ្យរបស់ក្រុមគ្រួសារយាយព្រឿងនិងកូនឈ្មោះ តឹង គ្មានសមត្ថកិច្ចបង្ក្រាប !
ខេត្តស្ទឹងត្រែង ៖ក្រុមឈ្មួញទុច្ចរិតឆ្លៀតឱកាសឱ្យកូនយាយព្រឿង ឈ្មោះ អាតឹងធ្វើសកម្មភាពដឹក ជញ្ជូនឈើប្រណីតតាម ទូកចេញពីស្រុកសៀមប៉ាងរាប់សិបម៉ែត្រគូប ចូលទៅកាន់ខេត្តស្ទឹងត្រែងមកស្តុកទុកនៅផ្ទះយាយព្រឿង ដែលមានទីតាំង ជាប់នឹងដងទន្លេតែម្តង ។ សកម្មភាពដឹកជញ្ជូនឈើប្រណីតខាងលើសារព័ត៌មានយើងបានទូរស័ព្ទទៅកាន់ មេឈ្មួញឈើឈ្មោះ តឹង ដែរ តែត្រូវបានមេឈ្មួញឈើរូបនេះបញ្ជាក់ថា នៅអាណាចក្រខេត្តស្ទឹងត្រែងបន្ទាប់ពីមេឈ្មួញធំបំផុតឈ្មោះ…
លោក ប៉ាន់ មរកតប្រមូលលុយពីបទល្មើសបំផ្លាញព្រៃឈើខេត្តពោធិ៍សាត់ទាំងយប់ទាំងថ្ងៃ?
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ភ្នំឱរ៉ាល់នៃ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាអ្នកភូមិអាចចូលទៅកាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់បានដោយសេរី ហើយឈើទាំងនោះត្រូវយកមកលក់ឲ្យក្រុមមនុស្សរបស់លោក ប៉ាន់មរកត បើមិនដូច្នេះទេត្រូវប្រឈមនឹងការបង្ក្រាប។ ជាងនេះទៅទៀតលោកប៉ាន់ មរកតបានដាក់កម្លាំងក្រោមឱវាទរបស់ខ្លួនឲ្យចាំចាប់រទេះដឹកឈើចេញពី ភ្នំឱរ៉ាល់ ដើម្បីឲ្យបង់លុយតាមការកំណត់ហើយត្រូវវាស់ឈើគិតលុយតែម្តង។ មន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់បានបញ្ជាក់ថា លោក ប៉ាន់ មរកត…
បែកធ្លាយនាយកស្តីទីវិទ្យាល័យហ៊ុនសែន បុរី ១០០ខ្នង ឃុបឃិតលក់ទ្រព្យសម្បត្តិរដ្ឋ និងជំរិតទារលុយសិស្សម្នាក់ ១០០ដុល្លារ !
ភ្នំពេញ ៖ ថ្មីៗនេះ មានករណីបែកធ្លាយរិះគន់ និងចោទប្រកាន់ទៅលើនាយកស្តីទីសាលាវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង ថា បានប្រព្រឹត្តអំពើពុករលួយលក់ទ្រព្យសម្បត្តិរួមរបស់សិស្ស និងរដ្ឋ ។ ហើយនឹងឃុបឃិតប្តូរផ្លាស់ទីតាំងថ្នាក់ រៀនសិស្សបានតែត្រូវដោះដូរជាថ្នូរជម្រិតត្រូវតែបង់លុយក្នុង ម្នាក់ៗ…
យាយព្រឿងមេឈ្មួញឈើធំជាងគេម៉ាខេត្តស្ទឹងត្រែងកំពុងជួលពលរដ្ឋចូលកាប់ឈើខុសច្បាប់លក់ឲ្យគាត់
ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែងបាន អំពាវនាវឲ្យថ្នាក់ដឹកនាំ ខេត្តនិងមន្ត្រីពាក់ព័ន្ធធ្វើការទប់ស្កាត់ បទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាព និងយុត្តិធម៌សម្រាប់ជនល្មើស គ្រប់រូបព្រោះកន្លងមក មានឈ្មួញខ្លះសមត្ថកិច្ ចជំនាញមិនហ៊ានបង្ក្រាប នោះទេខណៈជនល្មើស ផ្សេងទៀតត្រូវ សមត្ថកិច្ចបង្ក្រាបដោយគ្មានការលើកលែងឡើយ។ជាក់ស្តែងមេឈ្មួញឈើនៅ ខេត្តស្ទឹងត្រែងឈ្មោះយាយព្រឿងដែលកំពុងជួលពលរដ្ឋចូលកាប់ឈើយកមក លក់ឲ្យខ្លួន…
មេរដ្ឋបាលជលផលខេត្តព្រះសីហនុទទួល ផលប្រយោជន៍ពីអ្នកចិញ្ចឹមគ្រែងឈាមនៅកោះខ្យង?
ប្រភពបានឲ្យដឹងថា លោក ឯម ភា នាយសង្កាត់រដ្ឋបាលជលផលស្រុកព្រៃនប់ កំពុងឃុបឃិតជាមួយមន្ត្រីអាជ្ញាធរស្រុកព្រៃនប់ក្នុងការបើកដៃឲ្យ បុគ្គលមួយចំនួនចិញ្ចឹមគ្រែងឈាមនៅតំបន់កោះខ្យង ដើម្បីចែកផលប្រយោជន៍គ្នា។ ការដែលលោក ឯម ភា ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺអាចមានការបើកដៃពីលោក នេន ចំរើន…
លោក ណុប សារឹមមេប៉ុស្តិ៍អន្តោប្រវេសន៍ព្រែកចាក រងការរិះគន់យ៉ាងខ្លាំងរឿងពុករលូយ?
ប្រជាពលរដ្ឋដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាកស្ទើររាល់ថ្ងៃ បានឲ ថាក្រោយពីមានការផ្លាស់ប្តូរមេនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារ អន្តរជាតិព្រែកចាករួចមកបែរជាបានដំឡើងថ្លៃសេវាក្នុងការឆ្លងដែន ទៅមកនិងគាបយកលុយពីអាជីវករដែលរកស៊ីដឹកឥវ៉ាន់បន្តិចបន្តួចតាម ម៉ូតូចេញចូលដោយតម្រូវឱ្យបង់២ម៉ឺនរៀលក្នុងម៉ូតូមួយ។ប្រភពដដែល បានរៀបរាប់ថា ចាប់តាំងពីលោក ណុប សារឹម មកកាន់តំណែងមកលោកបានប្រមូលលិខិតឆ្លងដែនពីអ្នកឆ្លងដែនបោះត្រាមួយ តម្លៃ៣០ដុល្លារដោយមានអ្នករត់ការចាំប្រមូលម្តងៗរាប់រយលិខិតឆ្លងដែន ។ ប្រភពព័ត៌មានពីច្រកទ្វារអន្តរជាតិព្រែកចាកខេត្តកំពតបានរាយការណ៍ មកថា…
ឧកញ៉ា ថៃ និងមេការឈ្មោះ ធីប្រមូលទិញឈើដឹកទៅលក់ស្រុកយូន
កាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥រថយន្តយីឌុបផ្លូវ៥របស់ឧកញ៉ា ថៃបានក្រឡាប់នៅចំណុចមុខវត្តស្រែត្រែង ភូមិក្បាលដំរី ឃុំសណ្ដាន់ស្រុកសំបូរ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧ ចាក់ឈើប្រណីតចោលពេញផ្លូវហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើនិង សមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះទេ។ រថយន្តដឹកឈើដែលក្រឡាប់នោះមានឈ្មោះ ធី ជាមេការគឺជាអ្នករត់ការបើកផ្លូវជាមួយសមត្ថកិច្ចពាក់ព័ន្ធយកទៅលក់នៅ ប្រទេសយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់។ប្រភពខ្លះបានឲ្យដឹងថា ក្រោយពីរថយន្តក្រឡាប់ឈ្មោះ…
លោក ឆែ សុធាធ្លាប់ល្បីឲ្យឈ្មួញនាំចូលទំនិញគេចពន្តតាម រូបមន្តចាស់?
ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញ និងអាជីវករ ក៏ដូចជាក្រុមអ្នករត់តាក់ស៊ីដឹកជញ្ជូនទំនិញ ក្នុងខេត្តបន្ទាយមានជ័យ បាននិយាយថាពេលធ្វើជាប្រធានសាខាគយ ខេត្តឧត្ដរមានជ័យ លោក ឆែ សុធា ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ ។លោក ឆែ…
លោកសំ ហេង ប្រធានការិយាល័យសុរិយោដីស្រុកអូរជ្រៅជាមេកន្ទុយលេខ?
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា លោក សំ ហេងប្រធានការិយាល័យសុរិយោដីស្រុកអូរជ្រៅគឺជាមេឆ្នោតយួនធំជាងគេនៅ ក្រុងប៉ោយប៉ែត ច្រើនឆ្នាំមកហើយមិនដែលមានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការបង្ក្រាបឡើយ។ ការដែលលោក សំ ហេងធ្វើជាមេកន្ទុយលេខឆ្នោតយួនតាមអំពើចិត្តគឺដោយសារមានទំនាក់ទំនង ជិតស្និទ្ធបំផុតជាមួយលោក ង៉ោ ម៉េងជ្រួនអភិបាលក្រុងប៉ោយប៉ែត លោក អ៊ុំ…
តើតើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?
លោកក្រាញ់មេឈ្មួញរកស៊ីដឹកឈើដុះស្លែល្បីឈ្មោះបោះសំលេងយូរ ឆ្នាំណាស់មកហើយនៅខេត្តសៀមរាបឥឡូវកំពុងតែសំរុកដឹកឈើអត់ច្បាប់ យ៉ាងគគ្រឹគគគ្រេងហើយថែមទាំងមានអតីតឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះ យិនថាវកំពុងតែចេញមុខកាងពីក្រោយខ្នងទៀតផង។ ជាក់ស្តែងនៅព្រឹក ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥នេះវេលាម៉ោង១២និង១៦នាទីរសៀលមានរឺម៉កដឹកឈើចល័យចេញ ពីកន្លែងស្តុកឈើរបស់លោក យិនថាវស្ថិតក្នុងភូមិអញ្ចាញ សង្គាត់នគរធំ ក្រុងសៀមរាប (ខាងត្បូងទ្រនប់អញ្ចាញ) តាមដងផ្លូវលេខ៦០ម៉ែត្រ យកមកលក់អោយដេប៉ួតារ៉េ ដែលស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រទល់មុខសារមន្ទីរក្រហម។ អ្នកកាសែតមួយរូបដែលតាមថតរឺម៉កដឹកឈើខាងលើបានអោយដឹងថានៅពេល…
លោក ថោង សុខាំភូ និងលោក គោស៊ុំ សារឿត ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ?
ក្រោយពេលលោក ថោង សុខាំភូព្យាយាមបិទបាំងអំពើអាក្រក់របស់ខ្លួនហើយបើកការវាយប្រហារព្រមាន និងប្រមាថអ្នកកាសែតយ៉ាងកំរោលនោះបែរជាលោក គោស៊ុំ សារឿត បានលើកសរសើរទទួលស្គាល់ស្នាដៃលោក ថោង សុខាំភូ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានប្រើវេទិកានោះវាយប្រហារលើអ្នកកាសែត ហើយអះអាងថាករណីកុងត្រូលគយគឺលោកបានស៊ីញ៉េឲ្យដាក់នៅគោលដៅដើម្បី បង្កើនការរកចំណូលពន្ធគយ…
បទល្មើសព្រៃឈើនិងបទល្មើសសេដ្ឋកិច្ចកំពុងតែកើតមានភាពអនាធិបតេយ្យ ក្រោមការដឹកនាំរបស់ ស្នងការខេត្តត្បូងឃ្មុំយ៉ាងពេញបន្ទុក !
មកទល់ពេលនេះក្រុមសកម្មជនព្រៃឈើប្រចាំតំបន់បានធ្វេកិរារិះគន់ ទៅលើលោក ម៉ៅ ពៅដែលជាអតីតស្នងការខេត្តឧត្តរ មានជ័យនិងជាស្នងការខេត្តត្បូងឃ្មុំបច្ចុប្បន្នថាជាជនពុករលួយ អសមត្ថភាពពុំហ៊ានមានវិធានការរដ្ឋបាលណាមួយទៅលើ បុគ្គលប៉េង អេងហាក់ ជាអធិការស្រុកមេមត់ដែលកាងប្រពន្ធឱ្យរកស៊ីបទល្មើសព្រៃឈើបំពាន តួនាទីច្បាប់រដ្ឋនោះឡើយទេ ។ ហើយមកដល់ថ្ងៃនេះក្រោយពេលដែលក្រសួងមហាផ្ទៃផ្តល់ឱកាសឱ្យលោក ម៉ៅ ពៅកែខ្លួនសាកល្បងការងារបន្តជាស្នង ការខេត្តត្បូងឃ្មុំថ្មី…
ឈ្មោះ សាន ចយ មេការឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នាប្រមូលទិញឈើទាំងត្រូវច្បាប់និងខុសច្បាប់នៅខេត្តស្ទឹងត្រែង ?
ប្រជាពលរដ្ ឋនៅក្នុងស្រុកសេសានបាន ឲ្យដឹងថាឈើប្រណីត ក្នុងព្រៃការពារ ព្រៃអភិរក្សរបស់សហគមន៍ ស្ទើរតែវិនាសហិន ហោចអស់ទៅហើយ ដោយសារស្នាដៃឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នាដ៏មានឥទ្ធិពល និងមានខ្នងបង្អែក ចាំការពារ គ្រប់ពេលវេលា ។សូម្បីតែដើមច្បោះ…
លោក ចាន់ សុផាត មេគយស្រុកមេមត់ ប្រឹងគាបប្រមូលលុយ ពីការគៃបន្លំពន្ធនាំចេញឈើខុសច្បាប់ !
ខេត្តត្បូងឃ្មុំ ៖ ថ្មីៗនេះក្បួនរថយន្តយីឌុបដឹកឈើក្រហម និងឈើប្រណិត ឆ្លងទៅកាន់ប្រទេសយួនដូចហែរកឋិន តាម ច្រកទាំង ៣ខាងលើនេះ អាចដំណើរការដោយរលូន ព្រោះតែជំនាញរដ្ឋបាលព្រៃឈើខណ្ឌ នាយផ្នែក និងជំនាញគយ របស់លោក ចាន់ សុផាត បើកភ្លើងខៀវ…
មេគយខេត្តបន្ទាយមានជ័យ បដិសេដមិនបានឲ្យអាជីវករបង់ខែទេ តែទទួលស្គាល់ថា បានបង្កើតកុងត្រូលជជុះ
បន្ទាយមានជ័យ ៖ អភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែថា លោកមិនដឹងថា មានគយដាក់កុងត្រូលជជុះទេ ចំពោះចំនុចខាងលើឲ្យដកជាងកន្លះឆ្នាំហើយ បើគយដាក់ប៉ុស្តិ៍គ្មានការអនុញាតិពីអាជ្ញាធរ គឺជាកុងត្រូលជជុះហើយ………!ចំពោះរថយន្តបង់ខែគយចំនុចផ្លូវ៥០ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត តម្រូវឲ្យអាជីវករដែលដឹកទំនិញទាំងនោះ ត្រូវពាក់តែស្លាកលេខខាងមុខ…
រធានសាខាគយខេត្តកោះកុង លោក សំ កុសលបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធចូលគ្រប់ប្រភេទទាំងយប់ទាំងថ្ងៃ?
ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តកោះកុងបានឲ្យដឹងថាក្រៅពី ច្រកកំពង់ផែឯកជនស្រែអំបិលគឺនៅច្រកអន្តរជាតិចាំយាមក៏សមត្ថកិច្ចគយ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមអំពើចិត្ត ដែរ។ លោក ថេង ម៉ុងហួន មេគយច្រកអន្តរជាតិចាំយាមកាលពីពេលថ្មីៗកន្លងទៅនេះបានបើកដៃឲ្យឈ្មួញ នាំចូលម៉ូតូទំនើបៗគេចពន្ធរាប់រយគ្រឿងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយត្រូវគេដឹងថាមានការឃុបឃិតជាមួយលោកសំ កុសល ប្រធានសាខាគយខេត្តកោះកុងទៀតផង។ មន្ត្រីគយក្នុងខេត្តកោះកុងបានឲ្យដឹងថា លោក ថេង…
អ៊ុំ វណ្ណា, ឯម ស៊ីធួន ថ្លើមធំដឹកនាំកម្លាំងលួចដាក់ប៉ុស្តិ៍នៅត្បូងឃ្មុំស្ងាត់ៗកើបយកលុយជាមួយស្នងការ !
ថ្មីៗនេះ តាមសេចក្តីរាយការណ៍ឱ្យដឹងថា គឺឈ្មោះ អ៊ុំ វណ្ណា និងឯម ស៊ីធូន ដែលជាមេប៉ុស្តិ៍សេដ្ឋកិច្ចក្រសួងទទួលផែន ៤ខេត្ត គឺកំពង់ចាម ក្រចេះ កំពង់ធំ កណ្តាលដ៏ល្បីល្បាញអសមត្ថភាព និងពុករលួយជាមួយបទល្មើសសេដ្ឋកិច្ចនោះ បានដឹកនាំ…
លោក កែប កត់ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីជាអ្នកបើកភ្លើងខៀវឲបទល្មើសព្រៃឈើ?
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ការពារព្រៃឈើក្នុង ខេត្តរតនគិរី បានលើកឡើងថាការតែងតាំងលោក កែប កត់ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីនៅពេលនេះគឺជារឿងលេងសើចរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។លោក កែប កត់ដែលធ្លាប់ល្បីល្បាញខាងបើកដៃឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើពី ខេត្តមណ្ឌលគិរី ទៅលក់នៅស្រុកយួននោះប្រាកដជាប្រើប្រាស់វិធីដដែលដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន។ដូច្នេះព្រៃឈើដែលនៅសេសសល់ ជាពិសេសឈើប្រណីតក្នុងព្រៃសហគមន៍ព្រៃការពារ ព្រៃដែនជម្រកសត្វ និងឧទ្យានជាតិវីរៈជ័យទំនងចៀសមិនផុតពីរលាយសាបសូន្យដោយសារលោក កែប…
លោកមេគយ វ៉ូ វណ្ណា មិនបង្ក្រាបទំនិញខុសច្បាប់បង់ពន្ធមិនគ្រប់របស់ក្រុមឧត្តមសេនីយ៍ ដែលដឺកឆ្លងកាត់ខេត្តកណ្តាល
ខេត្តកណ្តាល ៖ ការបង្ក្រាបការដឹកជញ្ជូនទំនិញខុសច្បាប់ របស់លោក វ៉ូ វណ្ណា បង្កើតឲ្យមានភាពប្រទាំងប្រទើស សម្រាប់ការកែទម្រង់គយ មិនគួរ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មើលរំលងពីភាពអសកម្ម របស់លោក វ៉ូ…
លោក ទូច យុទ្ធា នាយប៉ូលិសសេដ្ឋកិច្ចទទួលផែនដៃពីរ ដាក់ប៉ុស្តិ៍ជជុះគ្រប់ច្រកល្ហក បញ្ជាមន្ត្រីបើកឡានប្រដេញឡានដឹកទំនិញយកលុយតាមរបៀបពុករលួយគ្រប់ទឹក !
ខេត្តពោធិ៏សាត់ ៖ ថ្មីៗតាមប្រជាពលរដ្ឋរកស៊ីដឹកទំនិញ និងដឹកឈើតិចតួចក្នុងខេត្តពោធិ៍សាត់ បានខ្សឹបតាមទូរស័ព្ទឱ្យយើងដឹង ថា គឺបក្ខពួកមន្ត្រី លោក ទូច យុទ្ធា ជានាយនគរបាលសេដ្ឋកិច្ចទទួលផែនក្រសួងមហាផ្ទៃបាន រងការរិះគន់សម្តែងការមិន សប្បាយ ចិត្តពីសំណាក់ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញទាំងតូច ទាំងធំ ដែលត្រូវឆ្លងកាត់កុងត្រូលជជុះឈរជើងនៅស្រុកគគរ…
មេគយច្រកដូង៧ដើម យឹម វណ្ណៈ ឃុបឃិតបញ្ចាឱ្យកូនចៅរាប់ក្បាលឡានដឹកឈើខុសច្បាប់ និងត្រូវរ៉ូវជាមួយឈ្មួញនាំទំនិញគេចពន្ធយ៉ាងជិះសេះលែងដៃ !
ខេត្តត្បូងឃ្មុំ ៖ តាមប្រជាពលរដ្ឋ និងអាជីវករបានឱ្យដឹង ថា សព្វថ្ងៃនៅច្រកដូង ៧ដើម នៅតែបន្តអនុវត្តន៍រូបមន្ត ពុករលួយ គ្មានការកែទម្រង់ទាល់តែសោះ ក្រោមការគ្រប់គ្រងរបស់លោក យឹម វណ្ណៈ យ៉ាងត្រូវប៉ាន់ជាមួយ និងទំនិញគេចពន្ធ ជាច្រើនប្រភេទ…
ឡានដឹកឈើរបស់ឧកញ៉ាក្រឡាប់ ឈ្មោះ ភ័ក្ត្រ និងឈ្មោះ ពៅ សក់បាសជាមេការស្លាប់មនុស្ស២នាក់
ខេត្តត្បូងឃ្មុំ ៖សមត្ថកិច្ចបានឲ្យដឹងថា រថយន្តយីឌុបទី១ ដែលក្រឡាប់បានបើកចុះចំណោទ ក្នុងល្បឿនលឿនហើយទំនងជា តៃកុងជាន់ហ្វ្រាំងបណ្ដាលឲ្យឈើប្រណិត ម៉ៃតាប់មុខជ្រុង ប្រភេទសុក្រម ហក់ចេញពីទ្រុងរថយន្ត ប្រមាណ ២០ម៉ែត្រ រីឯឈើទាំងនោះ បានបុកកម្ទេចយានដ្ឋានយីហោ គឹមឈាង បណ្ដាលឲ្យខូចខាត…
មេខ្លោងបំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែងឈ្មោះ ឧកញ៉ា អ៊ុក គឹមសាន?
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកទាំង៣ខាងលើបានឲ្យ ដឹងថា ប្រជាពលរដ្ឋទូទៅបានស្គាល់យ៉ាងច្បាស់នូវឈ្មោះ សារ៉ាត់ជាមេការប្រមូលទិញឈើរបស់ឧកញ៉ា អ៊ុក គឹមសានហើយបច្ចុប្បន្នឈើប្រណីតគ្រប់ប្រភេទកំពុងប្រឈមនឹងសេចក្តី វិនាស។អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺឈ្មោះ សារ៉ាត់ មេការរបស់ឧកញ៉ា អ៊ុកគឹមសាន ដែលបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើប្រណីតនិងចាំប្រមូល ទិញឈើយ៉ាងសុខស្រួលនៅស្រុកសេសាន ស្រុកសៀមប៉ាងនិងស្រុកថាឡាបរិវ៉ាត់។ អាចនិយាយបានថាឈើប្រណីតក្នុងស្រុកទាំង៣នេះចៀសមិនផុតពីរលាយ សាបសូន្យដោយសារស្នាដៃឧកញ៉ា…
លីឡារងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងថាអនុញ្ញាតអោយដាក់របាំងលបណរ៉ាវរដូវបិទនិងរដូវបើក
ខេត្តកំពង់ឆ្នាំង ៖បទល្មើសនេសាទ ដាក់របាំងកាត់ព្រែកនារដូវបិទ និងបើកនេសាទដែលត្រូវ បានហាមឃាត់ជាដាច់ខាត តាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល នោះកំពង់ត្រូវលោកតាត សីហាក់នាយផ្នែករដ្ឋបាលជលផល គ្រប់គ្រងបួនស្រុកបរិបូណ៌កំពង់លែង ទឹកផុសនិងសង្កាត់កំពង់ឆ្នាំង ជាន់ឈ្លីដោយអនុញាត និងបើកភ្លើងខៀវអោយ កើតមានគ្រប់យ៉ាងនៅ ក្នុងទឹកនៃការគ្រប់គ្រងរបស់…
សម្បុកបនល្បែងស៊ីសងបៀរ អាប៉ោង កន្ទុយលេខ និងពេស្យាចារ បើកយ៉ាងគគ្រឹកគគ្រេងបង្កឱ្យមានចោរលួច ចោរប្លន់ ព្រោះតែមិនបង្ក្រាប !
សម្បុកបនល្បែងស៊ីសងបៀរ អាប៉ោង កន្ទុយលេខ និងបនពេស្យាចារ (ហៅថា ស្រីខូច)បើកយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល បង្កឱ្យមានបទល្មើសចោរលួច ចោរប្លន់ ចោរលួចគាស់ផ្ទះជាច្រើនករណី នាំឱ្យប្រជាពលរដ្ឋទូទាំងស្រុកស្អាងសព្វថ្ងៃនេះមានការព្រួយបារម្ភ ភ័យខ្លាចយ៉ាងខ្លាំងណាស់ ដោយសារសមត្ថកិច្ច មិនមានវិធានការបង្ក្រាប…
Recent Comments